Dictionary

តើពាក្យ «សិសិរៈ» មានន័យដូចម្ដេច ?


សិសិរៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រដូវរងាខ្លាំង, ឈ្មោះរដូវទី៤ ក្នុងបែបចែករដូវ៤ ឬឈ្មោះរដូវទី២ ក្នុងបែបចែករដូវ៦; ហៅសិសិររដូវ ក៏បាន ( ម. ព. រតូវ ឬ រដូវ ន. ផង ) ។ សិសិរកាល ឬ —សម័យ កាលឬសម័យដែលរងាខ្លាំង, វេលារងាខ្លាំង, រដូវរងាខ្លាំង ។ សិសិរមាស ខែរងាខ្លាំង ។ ល ។
រដូវរងាខ្លាំង ឈ្មោះរដូវមួយក្នុងរដូវបួន នៅជាខាងចុងបំផុតនៃឆ្នាំ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. សិសិរ; សំ. ឝិឝិរ ) ត្រជាក់ខ្លាំង, រងា, រងាខ្លាំង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646

Leave a Reply

Share