តើពាក្យ «សីត» មានន័យដូចម្ដេច ?
សីត
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ; សំ. ឝីត ឬ ឝីតល ) ត្រជាក់, រងា ។ សីតករ ឬ សីតភានុ, សីតរង្សី ឬ—រស្មី ព្រះចន្ទ្រ ( ព. កា. )
ឧទាហរណ៍៖ សីតករ ដ៏បវរដោយរង្សី, បូណ៌មី ខែកត្ដិក ត្រជាក់ស្រេង; ពួកនរៈ និងនារី នាំគ្នាលេង, លោតកញ្ឆេង សើចសប្បាយ រីករាយច្រើន ។
សីតកាល ឬ —សម័យ វេលាត្រជាក់; រដូវរងា ។ សីតភ័យ ការខ្លាចរងា ។ សីតភិត ( បា. —ភីត; សំ. ឝីតភីត ) អ្នកដែលចាញ់រងា ។ សីតរស (—រស់ ) ទឹកត្រជាក់; ( រ. ស. ) ។
ឧទាហរណ៍៖ ព្រះសីតរស ។
សីតវាត ខ្យល់ត្រជាក់ ។ សីតាលុ ដែលមានត្រជាក់ច្រើន; ប្រទេសរងាខ្លាំង; មនុស្សចាញ់រងា ( ព. ផ្ទ. ឧណ្ហាលុ ) ។ សីតុណ្ហភាព( សីតុន-ហៈ—) ភាពត្រជាក់និងក្ដៅ, ភាពនៃបរិយាកាសត្រជាក់និងក្ដៅដែលផ្សព្វផ្សាយមកប៉ះលើខ្លួនយើង ។ សីតោទក ( —ទៈកៈ ឬ—ទក់; បា. < សីត + ឧទក “ទឹក” ) ទឹកត្រជាក់ ( ព. ផ្ទ. ឧណ្ហោទក ) ។ សីតលចិត្ត ឬ —ហទ័យ, —ហ្ឫទ័យ ចិត្តត្រជាក់, ចិត្តជា ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646