តើពាក្យ «សយ» មានន័យដូចម្ដេច ?
សយ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ស. ស្ច្រយ អ.ថ. សយ់) រោមជាកញ្ចុំឬសំណុំរោមនៅកសត្វ មានក្ងោកនិងសីហៈជាដើម ។
ឧទាហរណ៍៖ សយ-កក្ងោក ។
ពាក្យសម្រាប់និយាយផ្សំឬស៊ែម, កែមជាមួយនឹងពាក្យឯទៀត; បរិវារសព្ទ ។
ឧទាហរណ៍៖ ពាក្យសយ ( ម. ប្រ. ) ។
សយសង្វារ សំណុំខ្សែសង្វារ ។
ឧទាហរណ៍៖ មានសយសង្វារ នែបកែវប្រពាល កម្រងកែវភ្ញី ឆត្រប្រាក់ឆត្រមាស ឱភាសពិសី បាត្រកែវមណី ឈូកឈរទ្រង់ផ្កា ( ពាក្យកាព្យសរសើរព្រះបាទ ) ។
ខ្សែសយ សរសៃមាសឬប្រាក់សម្រាប់ប៉ាក់ជាគ្រឿងលំអ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646