Dictionary

តើពាក្យ «សាធនៈ» មានន័យដូចម្ដេច ?


សាធនៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. សាធន ( ព. វ. ) “ការសម្រេច; គ្រឿងផ្គត់ផ្គង់ប្រមូលឲ្យកើតបានជានាមសព្ទនីមួយ” )ពាក្យដែលសម្រេចមកអំពី កិរិយាសព្ទ ឬ អំពី គុណសព្ទ ដោយមានវិគ្រោះជាទីតាំង ចេញមកជា នាមនាម, ខាងបាលី ដូចជា ទ្វីហាទីហិ- ជនេហិ- សហកម្មំ- កាតុំ- សីលមស្សាតិ > សហការី “ជនអ្នកមានកិរិយាធ្វើនូវកិច្ចការជាមួយនឹងជនទាំងឡាយ តាំងពីពីរនាក់ឡើងទៅជាប្រក្រតី ហៅថា សហការី””, បើស្ត្រីហៅថា សហការិណី ឬ សហការិនី, ប្រែសម្រួលសេចក្ដីថា “អ្នកធ្វើការជាមួយគ្នា”; ទានំ-ទេតីតិ > ទាយក “អ្នកឲ្យទាន អ្នកឲ្យនូវអំណោយ”, បើស្រ្តីជា ទាយិកា ។ សហការី ឬ សហការិណី; ទាយក ឬ ទាយិកា នេះជា ជាសាធនៈ ឬជា កិតនាម ព្រោះមានវិគ្រោះជាទីតាំង ប្រមូលបង្កើតបានជា នាមនាម ខាងភាសាបាលី ។ ឯខាងភាសាខ្មែរ ក៏មានពាក្យជា សាធនៈ នេះច្រើនណាស់, ពោលដោយសង្ខេប, កិរិយាសព្ទ ដែលចេញមកជា នាមនាម ដូចជា កំណាត់ < អ្វីដែលគេកាត់ ( កាត់ > កំណាត់ ); បំណង < គំនិតដែលគេនឹកប៉ង ( ប៉ង > បំណង ); ចង់ > ចំណង់; ចេះ > ចំណេះ; អរ > អំណរ ។ ល ។ គុណនាម ចេញមកជា នាមនាម ដូចជា ខ្ពស់ > កម្ពស់; តូច > តំណូច; ធំ > ទំហំ; ទាប > ទំនាប ។ ល ។ នាមនាម មានប៉ុណ្ណោះជាដើមនេះហៅថា សាធនៈ ឬ ហៅថា កិតនាម ក៏បាន ។ ត្រូវប្រើថា ខ្ញុំមានបំណង, ខ្ញុំមានអំណរ….កុំប្រើថា ខ្ញុំមានសេចក្ដីបំណង, ខ្ញុំមានសេចក្ដីអំណរ ដូច្នេះឡើយ ព្រោះ បំណង, អំណរ ជា សាធន ឬជា កិតនាម ស្រេចទៅហើយ ។ ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646

Leave a Reply

Share