តើពាក្យ «សាកេ» មានន័យដូចម្ដេច ?
សាកេ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើដំណាំមួយប្រភេទ ដើម, ស្លឹក, ផ្លែចាប់ច្រឡំនឹងខ្នុរសម្ល ផ្លែប្រើប្រកបការជាបង្អែមឬជាម្ហូបក៏បាន មានឱជារសពិសា ជនានុជនរាប់អានណាស់
ឧទាហរណ៍៖ សាកេជាដំណាំមានប្រយោជន៍ គួរអ្នកផងពេញចិត្តដាំឲ្យបានច្រើនៗឡើង ។
ដើមនេះមានកម្ពស់ ៦-១៥ ម មានដើមកំណើតក្នុងប្រទេសប៉ូលីណេស៊ី ក្នុងសមុទ្រ Pacifique។ គេដាំជិតផ្ទះជាលំអ និងសម្រាប់យកផ្លែបរិភោគ។ យើងយកខ្នុរសម្លនៅខ្ចីសម្រាប់ស្ល កកូរ ឬប្រហើរ។ ពូជម៉្យាងឱ្យផ្លែសាកេដែលមានឱជារសឆ្ងាញ់ណាស់ ពេលគេចៀនប្រៀបដូចដំឡូងបារាំង ឬទុកធ្វើតំណាប់។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646