Dictionary

តើពាក្យ «សាខា» មានន័យដូចម្ដេច ?


សាខា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ឝាខា ) មែក : បែកសាខា ។ សាខាកាល កាលរាយរងបែកចេញពីកាលធំ ៣ គឺ បច្ចុប្បន្នកាល, អតីតកាល, អនាគតកាល ( ពាក្យសម្រាប់ប្រើក្នុងវេយ្យាករណ៍បាលី ត្រង់អាខ្យាត ) ។ សាខានគរ ក្រុងរងឬក្រុងរាយរង, ក្រុងតូចដែលជាចំណុះក្រុងធំ ។ សាខាបសាខា ( –ប៉ៈ– ) មែកតូចនិងមែកធំ ។ សាខាប្រទេស ឬ –រដ្ឋ ប្រទេសឬដែនដែលជារណបគេ, ដែលជាចំណុះគេ ។ សាខាពាណិជ្ជ ឬ –ពាណិជ្យ ពាណិជ្ជរងឬរាយរងដែលបែកមែកចេញពីពាណិជ្ជធំ ។ សាខាម្រឹគ ស្វា; ពួកដែលលោតតោងមែកឈើបាន ស្វា, ទោច, កំប្រុក…ជាសាខាម្រឹគ ។ សាខាសមាគម សមាគមរង។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646

Leave a Reply

Share