តើពាក្យ «សាច់» មានន័យដូចម្ដេច ?
សាច់
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាការៈមួយប្រភេទជាបឋវីធាតុនារាងកាយមនុស្សនិង**សត្វ ត្រង់សព៌ាង្គបន្ទាប់ពីស្បែកទៅស្រោបឆ្អឹង ទីទៃពីសរសៃ **ពាក្យ “និង” ត្រូវបានកែតម្រូវពីពាក្យដើម “នឹង” ដោយហេតុថាពាក្យ “នឹង” ពុំមែនប្រើសម្រាប់ភ្ជាប់ពាក្យ ២ នោះទេ។
ឧទាហរណ៍៖ សាច់មនុស្ស, សាច់សត្វ ។
តួផ្លែឈើក្នុងសំបកក្រៅពីគ្រាប់, ក្រៅពីលលាដ៏ ។
ឧទាហរណ៍៖ សាច់ផ្លែមៀន, សាច់ដូង ។
បឋវីធាតុដែលជារូបរបស់ឬវត្ថុផ្សេងៗ ។
ឧទាហរណ៍៖ សំពត់សាច់ម៉ដ្ឋ, សាច់ប្រាក់សុទ្ធ, សាច់ដែក, សាច់ស្ករ ។
សាច់ក្រក ( ស. សៃក្រ្ចក អ. ថ. សៃក្រក ) សាច់ដែលចិញ្ច្រាំញាត់ក្នុងពោះវៀនហើយហាលថ្ងៃ ( ច្រើនតែសាច់ជ្រូកនិងពោះវៀនជ្រូក ) ។ សាច់ឈាម សាច់និងឈាម; សាច់ញាតិ ។ សាច់ញាតិ ឬញាតិសាច់ អ្នកដែលជាប់ជាញាតិនឹងគ្នា, ក្រសែញាតិ ។ សាច់ដុំកំភួន ញាតិជិត ។ សាច់ថ្លៃ បងថ្លៃឬប្អូនថ្លៃ ។ សាច់ធម៌ អត្ថន័យរបស់ធម៌, រូបសេចក្ដីធម៌ ។ សាច់បញ្ញើ ឬ សាច់ផ្ញើសាំ កូនសុំឬកូនចិញ្ចឹម; កូនសិស្ស; អ្នកដទៃដែលរាប់អានទុកស្មើញាតិជិត ។ សាច់សន្ដាន ញាតិសន្ដាន ។ សាច់សាលោហិត បងប្អូន ។ ល ។ ព. ទ. បុ. សាច់មិនបានស៊ី យកឆ្អឹងព្យួរ-ក អត់បើអត់ នាំឲ្យមានរវល់ឥតប្រយោជន៍ ឬប្រយោជន៍បានទៅគេ ខ្លួនបានតែខាងទទួលទុក្ខទោស ។ (ព. កា.)
ឧទាហរណ៍៖ ខំប្រឹងវក់វី សាច់ពុំបានស៊ី យកឆ្អឹងព្យួរ-ក ចាស់ទុំប្រាប់ថា បែបនុះពុំល្អ នាំឲ្យខ្លួនក្រ រងទុក្ខផងទៀត ។
👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា សាច់ព្រះស្ងោយ ។
👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា ផ្នែកទាំងអស់នៃសត្វ ដែលអាចបរិភោគបាន លើកលែងតែផលិតផលសត្វដែលមានចែងក្នុងអនុក្រឹត្យនេះ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646