តើពាក្យ «សាញ» មានន័យដូចម្ដេច ?
សាញ
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលប្រទាក់ចាក់ស្រែះ, ដែលស៊កសៀត រវីមរវាម ។
ឧទាហរណ៍៖ ឈើសាច់សាញ។
សម្ដីសាញ, គំនិតសាញ, មនុស្សសាញ ។
ដែលសាំញ៉ាំ, ដែលមិនងាយនឹងដាច់ស្រេច, ដែលល្អិតល្អោចហួសពេក
ឧទាហរណ៍៖ សម្ដីសាញ, គំនិតសាញ, មនុស្សសាញ ។
សាញចាក់ស្មុគ ( ព. ប្រ. ) ដែលសាញពេកហួសហេតុហួសទំនង ។
ឧទាហរណ៍៖ សម្ដីសាញចាក់ស្មុគ ។
សាញប្រដាញ, សាញក្រៃពេក, សាញមិនងាយនឹងដាច់ស្រេច ។
ឧទាហរណ៍៖ គំនិតសាញប្រដាញ ។
ននោងសាញ ននោងដែលមានផ្លែសាច់សាញ ( ផ្លែខ្ចីប្រើជាបន្លែឬស្ងោរឲ្យឆ្អិនហើយធ្វើអន្លក់ក៏បាន មានរសផ្អែមត្រជាក់ស្រទន់ ) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646