តើពាក្យ «សាធ្វសាធុ» មានន័យដូចម្ដេច ?
សាធ្វសាធុ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < សាធុ “សប្បុរស” + អសាធុ “អសប្បុរស” , ផ្លាស់ ឧ របស់ សាធុ ជា វ > សាធ្វ ) សប្បុរសនិងអសប្បុរស, អ្នកល្អនិងអ្នកអាក្រក់, អ្នកប្រព្រឹត្តត្រឹមត្រូវនិងអ្នកប្រព្រឹត្តខ្ជីខ្ជា។ ( ព. កា. ) : សាធ្វាសាធុជន ទោះសម្ពន្ធរួបរួមគ្នា យូរទៅគង់ឃ្លាតឃ្លា ព្រោះចរិយាផ្សេងដោយខ្លួន។
ឧទាហរណ៍៖ ពួកសាធ្វសាធុបើទុកជាច្រឡំគ្នា ក៏មិនយូរប៉ុន្មានដូចប្រេងលាយទឹក ។ ប្រើជា សាធ្វាសាធុជន ក៏បាន។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646