តើពាក្យ «សារធាតុនុយក្លេអ៊ែរ» មានន័យដូចម្ដេច ?
សារធាតុនុយក្លេអ៊ែរ
👉ថ្នាក់ពាក្យជា គយ
មានន័យថា សារធាតុណាមួយ ដូចខាងក្រោម៖ ក-ភ្លុយតូនីញ៉ូម លើកលែងតែភ្លុយតូនីញ៉ូម ដែលមានកំហាប់អ៊ីសូតូបលើសពី ៨០% នៅក្នុងភ្លុយតូនីញ៉ូម ២៣៨។ ខ-អ៊ុយរ៉ានីញ៉ូម ២៣៣។ គ-អ៊ុយរ៉ានីញ៉ូម ដែលត្រូវបង្កើនកម្រិតនៅក្នុងអ៊ីសូតូប ២៣៥ ឬ ២៣៣ ដែលជាអ៊ុយរ៉ានីញ៉ូមដែលត្រូវបង្កើនកម្រិតនៅក្នុងអ៊ីសូតូប ២៣៥ ឬ២៣៣ មានន័យថាជាអ៊ុយរ៉ានីញ៉ូមដែលមានអ៊ីសូតូប ២៣៥ឬ២៣៣ ឬទាំងពីរ នៅក្នុងបរិមាណមួយដែលនាំឱ្យអនុបាតនៃបរិមាណផលបូករបស់អ៊ីសូតូបទាំងនោះមានដល់អ៊ីសូតូប ២៣៨ គឺលើសពីអនុបាតនៃអ៊ីសូតូប ២៣៥ ដល់ អ៊ីសូតូប ២៣៨ ដែលកើតឡើងនៅក្នុងធម្មជាតិ។ ឃ-អ៊ុយរ៉ានីញ៉ូមដែលមាននៅក្នុងល្បាយនៃអ៊ីសូតូប ដែលកើតឡើងនៅក្នុងធម្មជាតិក្រៅពីទម្រង់ជារ៉ែ ឬកាកសំណល់រ៉ែ។ ង-សារធាតុណាមួយដែលមានសារធាតុ ដូចបានរៀបរាប់នៅក្នុងកថាខណ្ឌទី៤ នេះ ពីចំណុច ក ដល់ចំណុច ឃ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646