Dictionary

តើពាក្យ «សាល» មានន័យដូចម្ដេច ?


សាល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សាល, សាលា; សំ. ឝាល, ឝាលា) សាលា; រោងធំ, បន្ទប់ធំ ។ ខ្មែរសម័យពីដើមហៅចំពោះតែ “សាលាជំនុំក្ដី”
ឧទាហរណ៍៖ ( បា. សាល, សាលា; សំ. ឝាល, ឝាលា) សាលា; រោងធំ, បន្ទប់ធំ ។ ខ្មែរសម័យពីដើមហៅចំពោះតែ “សាលាជំនុំក្ដី”

                   សាលក្រម( –ក្រំ ) សំបុត្រសម្រេចសេចក្ដីដែលចៅក្រមប្រគល់ឲ្យគូក្ដីអ្នកឈ្នះ កាន់រក្សាទុកជាសម្គាល់ ( ពាក្យធម្មតាហៅ សានក្រម ) ។ សាលតន្ដ្រី សាលបង្រៀនភ្លេង; សាលជាទីប្រគំតន្ដ្រី, រោងសម្រាប់សម្ដែងរបាំផ្សេងៗ ។ សាលសន្និសីទ សាលសម្រាប់ប្រជុំធ្វើសន្និសីទ ( ម. ព. សន្និសីទ ផង ) ។
ល្វែងធំក្នុងគេហដ្ឋាននីមួយៗ សម្រាប់ដាក់តាំងលក់ ឬធ្វើការអ្វីៗផ្សេងៗ មានការជំនុំពិភាក្សាគ្នាជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646

Leave a Reply

Share