Dictionary

តើពាក្យ «សាលចតុម្មុខ» មានន័យដូចម្ដេច ?


សាលចតុម្មុខ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ស., បា. សាល + ចតុ + មុខ, ដោយមាន ចតុ ពីខាងដើម ត្រូវតម្រួត ម ជា ចតុម្មុខ ) ឈ្មោះមហាសាលមួយខ្នងឋិតនៅក្បែរមាត់ទន្លេចតុម្មុខ ក្នុងព្រះរាជធានីភ្នំពេញ មានទ្រង់ទ្រាយល្អប្លែកតាមសម័យនិយម ដោយស្នាដៃនៃវិស្វករខ្មែរ, ជាសាលសម្រាប់ប្រើការបានច្រើនពិធី មានការប្រជុំធ្វើសន្និសីទធំៗនិងមហោស្រពពិសេសម្ដងម្កាលជាដើម, សាលចតុម្មុខ នេះកើតមានឡើង ក្នុងសម័យរាជរដ្ឋាភិបាល សង្គមរាស្រ្ដនិយម ដែលមានសម្ដេចព្រះនរោត្ដម សីហនុ ជាព្រះប្រមុខរដ្ឋ, ជាមហាសាលសម្រាប់ចក្រទាំង២ គឺ ពុទ្ធចក្រ និង អាណាចក្រ ប្រើប្រាស់ម្ដងៗតាមតម្រូវការ។
ឧទាហរណ៍៖ សាលចតុម្មុខ មានរូបសណ្ឋាននិងប្រជុំទន្លេ ៤ មុខ ជាលំអមួយកន្លែង របស់ក្រុងភ្នំពេញ មានខ្យល់អាកាសទន្លេបក់រំភើយៗ រហើយស្រួលជានិច្ចនិរន្ដរ៍។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646

Leave a Reply

Share