Dictionary

តើពាក្យ «សិថិល» មានន័យដូចម្ដេច ?


សិថិល


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. ឝិថិល ) ធូរ; រលុង; ស្រាល ។ ន. ព្យញ្ជនៈទី ១ និងទី ៣ ក្នុងវគ្គទាំង ៥ រួមជា ១០ តួគឺ ក គ, ច ជ, ដ ឌ, ត ទ, ប ព ជាអក្សរមានសំឡេងធូរ មិនមានសូរអក្សរ ហ លាយផ្សំផងជាគូគ្នានឹងអក្សរ ធនិត ( ម. ព. អក្ខរប្បភេទ ផង ) ។បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សិ-ថិ-ល៉ៈ, ដូចជា សិថិលកម្ម ការធូរថយឬការបន្ធូរបន្ថយ ។ សិថិលគារវៈ ឬ សិថិលគោរព សេចក្ដីគោរពយ៉ាងស្បើយ, យ៉ាងតោះតើយ ។ សិថិលភាព ដំណើរធូរថយ ឬដំណើរបន្ធូរបន្ថយ ។ សិថិលមិត្ត ឬ –មិត្រ មិត្តដែលរាប់អានគ្នាបន្តិចបន្តួច ( ព. ផ្ទ. ទឡ្ហមិត្ត ) ។ សិថិលសព្ទសំឡេងធូរ; សូរស្រាល ។ សិថិលាភិវាទន៍ ( បា. < សិថិល + អភិវាទន ) ការថ្វាយបង្គំ, សំពះសួរ, គំនាប់យ៉ាងស្បើយឬយ៉ាងតោះតើយ, យ៉ាងសោះអង្គើយ ។ សិថិលានុសាសន៍ ឬ សិថិលានុសាសនី ( បា. < សិថិល + អនុសាសន ឬ អនុសាសនី ) ការប្រៀនប្រដៅ ឬពាក្យស្ដីប្រដៅយ៉ាងធូរៗ, យ៉ាងស្រាលៗ, ព្រួលៗ ។ សិថិលោវាទ( បា. < សិថិល + ឱវាទ ) ឱវាទយ៉ាងធូរៗ, យ៉ាងច្បោលៗ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646

Leave a Reply

Share