Dictionary

តើពាក្យ «សិប្ប» មានន័យដូចម្ដេច ?


សិប្ប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សិប្ប; សំ. ឝិល្ប ) ជំនាង, ការជាងផ្សេងៗ, ហត្ថកម្មគ្រប់យ៉ាង; ចំណេះដែលត្រូវសិក្សា មានការជាងឈើ, ការឆ្លាក់គូរ, រៀបឥដ្ឋ, បូកបាយអ រហូតដល់ការបង្ហាត់សេះ, បង្ហាត់ដំរី; ចំណេះភ្លេង តន្ត្រី, ច្រៀង, រាំ ជាដើម ឬការប្រដាប់តាក់តែង, ការរចនាវិចិត្រផ្សេងៗ ( ហៅ សិប្បៈ ឬ សិល្បៈ ទាំងអស់ ) ។ សិប្បកម្ម ការជាង ។ សិប្បករ, សិប្បការ ឬ សិប្បការី ជាង, អ្នកធ្វើជាង ( បើស្ត្រីជា សិប្បការិកា ឬ សិប្បការិនី ) ។ សិប្បជីវិកា ការចិញ្ចឹមជីវិតដោយសិប្បកម្ម ។ សិប្បជីវី អ្នកចិញ្ចឹមជីវិតដោយសិប្បកម្ម ( បើស្រ្តីជា សិប្បជីវិនី ) ។ សិប្បវន្ត (–វ័ន) អ្នកមានសិប្បៈ ( បើស្រ្តីជា សិប្បវតី ឬ –វន្តី ) ។ សិប្បវិទូ អ្នកចេះសិប្បៈ ។ សិប្បសាលា សាលារៀនសិប្បៈ, រោងការ ។ ល ។ ( ម. ព. សិល្ប ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646

Leave a Reply

Share