តើពាក្យ «សិរី» មានន័យដូចម្ដេច ?
សិរី
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ ឝ្រី ) លម្អដែលគួរឲ្យស្រឡាញ់; សួស្ដី, ស្រីសួស្ដី, មង្គល; ជោគ; សេចក្ដីសុខ, សេចក្ដីចម្រើន; បុណ្យ, បុណ្យភ័ព្យ, ភ័ព្យព្រេង, សំណាងល្អ; ព្រេងសំណាងល្អ; ទ្រព្យ; ការមានបាន,លាភ; ឥស្សរភាព, តេជះ, អំណាច; រាជស័ក្ដិ; ទិព្យស័ក្ដិ; ភគវតី; លក្ស្មី ។ ល ។
ឧទាហរណ៍៖ មានសិរី, ឡើងសិរី; សិរីជាលំនៅនៃភោគៈ ។
សិរីភទ្រ ( សិរ៉ីភ័ត ) សេចក្ដីចម្រើនដោយសិរី ឬសិរីដ៏ចម្រើន
ឧទាហរណ៍៖ មានសិរីភទ្រ ។ ( ព.កា. ) : សូមមានសួស្ដីសិរីភទ្រ ចុះបែបចុះបទប្រាកដស្ដែង មានជោគតេជះដ៏លើសលែង មានគេកោតក្រែងរាល់វេលា ។ សិរីមន្ដ (—ម៉ន់ ) ដែលមានសិរី; អ្នកមានសិរី ( បើស្ត្រីជា សិរីមតី ឬ សិរីមន្តី ) ។ សិរីវិលាស វិលាសដ៏មានសិរី ។ សិរីវុឌ្ឍិ សេចក្ដីចម្រើនដោយសិរី ។ សិរីសក្យមុនី ព្រះសក្យមុនីមាន សិរី, ព្រះមានបុណ្យ ។ សិរីសម្បត្តិ សម្បត្តិមានសិរី។ សិរីសយនា (—សៈយ៉ៈន៉ា ) ដំណេកដ៏មានសិរី; ក្រឡាបន្ទំ ។ សិរីសោភា លំអនៃសិរី ។ ល ។ ( ម.ព. ស្រី ន. ផង ) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646