Dictionary

តើពាក្យ «សិវៈ» មានន័យដូចម្ដេច ?


សិវៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រះឥសូរ; ព្រះនិព្វាន ។ សិវក្ខេត្ត ឬ—ក្សេត្រ ( សិវុ័ក-ខែត ឬ —ក្សែត ) ខេត្តដែនឬទីរបស់ព្រះឥសូ; តំបន់ឬទីសុខសប្បាយ ។ សិវមន្ត ឬ—មន្ត្រ មន្តរបស់ព្រះឥសូរ; មន្តសម្រាប់រម្ងាប់ជំងឺ ។ សិវមោក្ខ ធម៌ជាគ្រឿងរួចចាកទុក្ខ នាំឲ្យបានសុខក្សេមក្សាន្ត, អរិយមគ្គ; ស្ថានបរមសុខ, ព្រះនិព្វាន។ សិវរាត្រី រាត្រីក្សេមក្សាន្ត; ជាឈ្មោះពិធីសម្ពោធរំឭកដល់ព្រះឥសូរ សូមពរស្រីសួស្ដីឲ្យបានសេចក្ដីសុខចម្រើន, គេធ្វើនៅថ្ងៃ ១៤ រោច ខែផល្គុន . . . ( តាមលទ្ធិព្រាហ្មណិកក្នុងប្រទេសឥណ្ឌា ) ។ សិវរូប រូបព្រះឥសូរ ។ សិវលិង្គ ( —លឹង ) លិង្គព្រះឥសូរ គឺថ្មដែលគេឆ្លាក់ជារូបអង្គជាតបុរស សន្មតថាជាអង្គជាតរបស់ព្រះឥសូរ សម្រាប់ធ្វើសក្ការបូជាក្រាបសំពះគោរពតាមលទ្ធិព្រាហ្មណិក, ខ្មែរហៅ លិង្គ ឬ អង្គ ជាគូគ្នានឹងថ្មខ្មៅដែលហៅថា ឧមាយោនី ឬ បំពង់ខ្ចី . . .( ម. ព. អង្គ ន. ផង ) ។ សិវាល័យ ( —វ៉ាល៉ៃ; បា. សិវ + អាលយ “លំនៅ”; សំ. ឝិវាលយ ) លំនៅព្រះឥសូរ, ឋានត្រជាក់ត្រជំ ។ ល ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. សិវ; សំ. ឝិវ ) ត្រជាក់ត្រជំ; ដែលជាសុខ, សុខសប្បាយ, សុខសម្រាន្ត, បរមសុខ, ក្សេម, ក្សេមក្សាន្ត, មានស្រីសួស្ដី; ដែលរុងរឿង, ថ្កើងថ្កាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646

Leave a Reply

Share