Dictionary

តើពាក្យ «សី» មានន័យដូចម្ដេច ?


សី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់សម្រាប់ទាត់លេងរបស់ពួកបុរស; សីមាន៣ប្រភេទគឺ សីមេលោង សីត្បាញដោយបន្ទោះផ្ដៅចាក់ជាក្រឡាបួនជ្រុងតូចៗ មានសណ្ឋានមូលសម្រាប់ទាត់ដោយខ្នងជើងឲ្យឡើងខ្ពស់ត្រដែត( ម. ព. មេលោង ផង ); សីដក់ សីត្បាញដោយបន្ទោះផ្ដៅដូចសីមេលោងដែរ សម្រាប់ទាត់សម្រាលដោយខ្នងជើង, ជង្គង់, ដុំដៃ, ក្បាលជាដើមឲ្យឡើងទាបៗ ( ទាត់យ៉ាងញឹក ); សីពែន សីតូចធ្វើដោយស្លាបសត្វ និងស្បែកជាដើម សម្រាប់ទាត់ដោយបាតជើង។
ឧទាហរណ៍៖ ការលេងសីជាល្បែងហាត់ប្រាណ សម្រាប់ពួកបុរស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646

Leave a Reply

Share