តើពាក្យ «សម្លឹង» មានន័យដូចម្ដេច ?
សម្លឹង
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា មើលស្លឹង, មើលដោយធ្វើភ្នែកស្លឹងឆ្ពោះត្រង់មិនងាក ។
ឧទាហរណ៍៖ ងើយសម្លឹងមើលផ្កាយ ។
សម្លឹងប្រយោជន៍ រំពឹងគិតចំពោះប្រយោជន៍ ។ សម្លឹងពុត មើលពុត ។ សម្លឹងមុខ បើកភ្នែកធំមើលចំមុខអ្នកដទៃ ។ សម្លឹងអារម្មណ៍ ពិនិត្យអារម្មណ៍ឲ្យឃើញជាក់តាមការណ៍ពិត ។ ល ។
👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់ឧលោកនៈ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646