តើពាក្យ «សីមន្តរិក» មានន័យដូចម្ដេច ?
សីមន្តរិក
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < សីមា ” ព្រំដែន, ព្រំប្រទល់ ” + អន្តរិក ” ដែលឋិតនៅត្រង់ចន្លោះ, ដែលរាំងចន្លោះ” ; សំ. សីមាន្តរិក ) ទីដែលរាំងព្រំប្រទល់ ។ ផ្ទៃដីក្រៅនិមិត្តសីមា ដែលសង្ឃទុកឲ្យសល់ជាចន្លោះរាំងព្រំប្រទល់( មិនសូត្រចងជាសីមា )មិនឲ្យសីមានិងសីមាប៉ះពាល់គ្
ឧទាហរណ៍៖ កាលណាចងសីមា សង្ឃត្រូទុកសីមន្តរិករាំងព្រំប្រទល់ ( ព. វិ. ពុ. ) ។
សីមន្តរិកបាសាណ ( សីម៉ន់តៈរ៉ិកៈប៉ាសាន )ថ្មឥតមានកម្រិតទំហំនិងកម្ពស់ ដែលព្រះភិក្ខុសង្ឃឲ្យដាំជាសម្គាល់ទីដីសីមន្តរិក, ដាំឃ្លាតចេញពីខាងក្រៅនៃនិមិត្តសីមាចេញទៅប្រវែងមួយគក់ឬមួយចំអាមឬក៏យ៉ាងខ្លីបំផុតត្រឹមបួនធ្នាប់ក៏បាន, បើឲ្យឃ្លាតឆ្ងាយជាងប្រមាណនេះទៅទៀតក៏ជាការប្រពៃ
ឧទាហរណ៍៖ រាជិ គឺស្លឹកសីមា ១គូ ដាំទន្ទឹមគ្នាមួយសន្លឹកខាងក្នុងជានិមិត្តសីមា មួយសន្លឹកខាងក្រៅជាសីមន្តរិកបាសាណ ទីដីចន្លោះត្រង់កណ្ដាលជាដីសីមន្តរិក មិនឲ្យទីដីសីមានិងដីសីមាទាំង២ខាងប៉ះទង្គិចគ្នា ( ព. វិ. ពុ. ) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646