Dictionary

តើពាក្យ «សីមា» មានន័យដូចម្ដេច ?


សីមា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ព្រំ, ព្រំដី, ព្រំដែន, ព្រំប្រទល់; ខេត្ត, ខេត្តដែន ។ ទីមានព្រំកំណត់ ដែលសង្ឃសន្មតជាស្ថានសម្រាប់ធ្វើសង្ឃកម្មជាដើម( ព. វិ. ពុ. ) ។ ចងសីមា ឬ សន្មតសីមា សូត្របាលីចងឲ្យកើតបានជាសីមារបស់សង្ឃ ( ព. វិ. ពុ. ) ។ ដកសីមា សូត្របាលីបន្សាប ឬបំបាត់សីមាចាស់ឲ្យអស់អំណាច ( ព. វិ. ពុ. ) ។និមិត្តសីមា ឬ សីមានិមិត្ត គ្រឿងសម្គាល់ព្រំដែនដែលសង្ឃកំណត់យក, មាន ៨យ៉ាងគឺ ភ្នំ, ដុំថ្មតាន់, ព្រៃ, ឈើរស់, ផ្លូវ, ដំបូក, នទី, ទឹក ( ព. វិ. ពុ. ) ។ បញ្ចុះសីមា ឈ្មោះបុណ្យចងសីមារបស់សង្ឃដែលមានទាយកជួយឧបត្ថម្ភផង ( ព. វិ. ពុ. ) ។ ពទ្ធសីមា ( ព័ត-ធៈ— ) សីមាដែលសង្ឃសូត្រចង ( ព. វិ. ពុ. ) ។ ព័ទ្ធសីមា (ពាត់— ) ទាញអំបោះវែងទាក់ព័ទ្ធជុំវិញទីមានកំណត់ ដោយអ្នកទាញទាក់អំបោះនោះសូត្រធម៌បណ្ដើរផង ឬមិនបាច់មានគ្រាន់តែសូត្រធម៌តាំងចិត្តថាព័ទ្ធជុំវិញការពារអន្តរាយ ( ប្រើតាមទម្លាប់ប្រកាន់ជឿ ) ។ រជ្ជសីមា ( រ័ច-ជៈសីម៉ា ) ព្រំប្រទល់នៃប្រទេសមួយនិងប្រទេសមួយទៀតដែលមានក្សត្រិយ៍សោយរាជ្យដូចគ្នាទាំង២ខាង ។ រដ្ឋសីមា ( រ័ត-ឋៈសីម៉ា ) ព្រំប្រទល់នៃប្រទេសមួយនិងប្រទេសមួយទៀតដែលឥតមានក្សត្រិយ៍សោយរាជ្យ មានតែប្រធានាធិបតីឬប្រមុខរដ្ឋដូចគ្នាទាំង ២ ខាង ឬក៏ប្រទេសមួយមានក្សត្រិយ៍សោយរាជ្យឯប្រទេសមួយទៀតមានតែប្រធានាធិបតីឬប្រមុខរដ្ឋ, ( ក៏ហៅថារដ្ឋសីមា ដែរ ) ។ ស្លឹកសីមា បន្ទះថ្មឬឈើខ្លឹមដាក់ជាគ្រឿងសម្គាល់ជាជំនួសនិមិត្តសីមា ដែលចាក់ទឹកឬដែលកប់ដុំថ្មបាត់ទៅក្នុងដីតាមទម្លាប់( បា. រាជិ ) ។ ឫសសីមា ដុំថ្មតាន់ជានិមិត្តសីមាដែលសង្ឃសូត្រចងរួចហើយទម្លាក់ទៅក្នុងរណ្ដៅលុបដីកប់ ( តាមទំនៀមប្រទេស; បា. សីមានិមិត្ត ) ។ អំបោះសីមា អំបោះវែងដែលទាញទាក់ព័ទ្ធសីមា ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646

Leave a Reply

Share