តើពាក្យ «សឹក» មានន័យដូចម្ដេច ?
សឹក
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្លាស់ភេទពីបព្វជិតមកជាគ្រហស្ថ ។
ឧទាហរណ៍៖ សឹកពីសាមណេរ, សឹកពីភិក្ខុ ( ព. ខ្ព. ចាកសិក្ខា ឬ ចាកសិក្ខាបទ ); សរសេរជា សិក្ខ ក៏មាន ដោយអនុលោមតាមពាក្យថា សិក្ខា សំដៅសេចក្ដីថា “លាឬចេញចាកសិក្ខា” ប៉ុន្តែប្រើរត់របបជា សឹក អស់ទៅហើយ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទ័ព, ចម្បាំង ។
ឧទាហរណ៍៖ ស្រុកកើតសឹក ស្រុកកើតចម្បាំង។
សឹកសង្រ្គាម ចម្បាំង ។ សឹកសត្រូវ បច្ចាមិត្ត ។ សឹកសាម ទ័ពរាយរង, ទ័ពរាត់រាយ ។ ព្យូហ៍សឹក បញ្ឆោតកងទ័ពខាងបច្ចាមិត្តដោយឧបាយកល ( ម. ព. ព្យូហ៍ ផង ) ។ ស្ងប់សឹក ឈប់លែងច្បាំងគ្នា, អស់ចម្បាំង ។ ល ។ ( ម. ព. សឹកប្ដឹក ) ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា រេច, រិល, រលីង ដោយត្រដុស, ដោយកកិត, ដោយសង្កួត ជាដើម។
ឧទាហរណ៍៖ សឹករលោង សឹកឡើងរលោង ។ ប្រើជា កិ. ឬ កិ. វិ. ក៏បាន : ទឹមសឹកក ។ ព. ទ. បុ. គោលឿនសឹកក… ចេះច្រើននឿយច្រើន… ។ ដើរសឹកជើងស្ដើងផ្លូវ ដើរទៅមកតាមផ្លូវមួយច្រើនដងរាប់មិនអស់ ។ ស្ដីសឹកមាត់សឹកក ( ព. ប្រ. ) ស្ដីប្រដៅថែមហើយថែមទៀតរឿយៗ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646