Dictionary

តើពាក្យ «សីល» មានន័យដូចម្ដេច ?


សីល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បា.; សំ. ឝីល ) វិរតិចេតនាដែលវៀរចាកអំពើអាក្រក់, ការកាន់ឬប្រព្រឹត្តល្អដោយកាយវាចា, ការមិនប្រព្រឹត្តកន្លងសិក្ខាបទឬវិនយប្បញ្ញត្តិ ( ព. ពុ. ) ។ ការកាន់ចរិយាល្អ; ការសង្រួម; អង្គនៃចរិយា; ចរិត, ចរិយា; មារយាទល្អ; សេចក្ដីល្អ; គតិ; លក្ខណៈ; និស្ស័យ; អធ្យាស្រ័យ; សភាព; ប្រក្រតី; ទម្លាប់; សណ្ដាប់ធ្នាប់; ធម្មជាតិ; ធម្មតា ។ ល ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ ( ដែលជាបាលីឬសំស្រ្កឹត ) អ. ថ. សីល៉ៈ, ដូចជា សីលកថា សម្ដីនិយាយអំពីសីល, និយាយអំពីការប្រព្រឹត្តល្អ ។ សីលខណ្ឌ ( —ខ័ន ) ឬ សីលភេទ ការដាច់សីល, ដំណើរខូចការប្រព្រឹត្តល្អ ។ សីលក្ខន្ធ (—ល័ក-ខ័ន ) កងសីល ។ សីលគន្ធ ( —គន់-ធ ឬ —គន់ ) ក្លិនសីល គឺកេរ្ដិ៍ឈ្មោះល្អ ។ សីលគុណ គុណសីល ។ សីលច្ចាគឬ —ត្យាគ ការលះបង់សីល, ការលះសេចក្ដីល្អចោល ។ សីលតេជះ តេជះសីល, អំណាចការប្រព្រឹត្តល្អ ។ សីលទាយក ( —យក់ )អ្នកឲ្យសីល ( បើស្រ្តីជា សីលទាយិកា ) ។ សីលធន (—ធន់ ) សីលដែលទុកជាទ្រព្យ ( របស់សត្វលោក ) ។ សីលធម្ម ឬ—ធម៌ សីលដែលជាធម៌ ( របស់សត្វលោក ) ឬសីលនិងធម៌; កិរិយាមារយាទ, សណ្ដាប់ធ្នាប់; ដំបូន្មានដែលនាំឲ្យចៀសវាងអំពើអាក្រក់ ហើយឲ្យប្រព្រឹត្តតែអំពើល្អ
ឧទាហរណ៍៖ ប្រកបដោយសីលធម៌, ប្រាកចាកសីលធម៌ ។

                    សីលនិធិ ការប្រព្រឹត្តល្អដែលទុកជាកំណប់ទ្រព្យ ( របស់សត្វលោក ) ។ សីលវន្ដ ( —វ័ន ) អ្នកមានសីល ( បើស្ត្រីជា សីលវតី ឬ សីលវន្តី ) ។ សីលវិបត្តិ (—ប័ត ) ការវិនាសសីល, ការដាច់សីល; ការខូចមារយាទល្អ ។ សីលវិសុទ្ធិ សេចក្ដីបរិសុទ្ធនៃសីល ។ សីលសមាទាន ( —សៈម៉ា— ) ការទទួលសីល, ការកាន់សីល ។ សីលសម្បត្តិ, —សម្ប័ទ, ឬ —សម្បទា ( —សំប័ត ឬ —ស័ម-ប៉ៈទា) ការបរិបូណ៌ដោយសីល, ការជាប់សីល ។ សីលសារ សីលដែលទុកជាខ្លឹម ( របស់សត្វលោក ) ។ សីលាចារ ( បា. < សីល + អាចារ “មារយាទ” ) សីល និងមារយាទ ។ សីលាទិគុណ ( បា. < សីល + អាទិ “ជាដើម” + គុណ ) គុណមានសីលជាដើម ។ សីលានុស្សតិ ( បា. < សីល + អនុស្សតិ “ការរឭកតាម” ) ការនឹងរំពឹងដល់សីល ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646

Leave a Reply

Share