Dictionary

តើពាក្យ «សិក្សា» មានន័យដូចម្ដេច ?


សិក្សា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឝិក្សា; បា. សិក្ខា ) សិក្ខា គឺការរៀន, ការរៀនទន្ទេញ, ការសូត្ររៀន; ការហ្វឹក, ការហ្វឹកហាត់; ការប្រុងប្រយ័ត្នរក្សាមារយាទឲ្យល្អ; ខប្រតិបត្តិ; វិជ្ជា; ការស្ទាត់ជំនាញ, . . . ។ ខ្មែរច្រើនប្រើជា កិ. “រៀន, រៀនទន្ទេញ, សូត្ររៀន” : មាតាបិតាទំនុកបម្រុងបុត្រឲ្យសិក្សា ។ សិក្សាការ ឬ –ការ្យ ការសិក្សា ។ សិក្សាចតុរាង្គ ( –ចៈតុរ៉ាង ) អង្គ ៤ នៃការសិក្សាគឺ សុ. ចិ. បុ. លិ. ( ម. ព. នេះ ) ។ សិក្សាត្រ័យ ប្រជុំ ៣ នៃខប្រតិបត្តិគឺសីល, សមាធិ, បញ្ញា ( ហៅ ត្រ័យសិក្ខា ក៏បាន; ព. ពុ. ) ។ សិក្សាធិការ ( សំ. ឝិក្សា + អធិការ ) ការគ្រប់គ្រងឬត្រួតត្រាលើការសិក្សា : ក្រសួងសិក្សាធិការ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646

Leave a Reply

Share