តើពាក្យ «សាធារណៈ» មានន័យដូចម្ដេច ?
សាធារណៈ
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. បា. សាធារណ ) ដែលទួទៅ; ដែលទុកជាកណ្ដាល, ដែលប្រើបានទាំងអស់គ្នា, ដែលមិនចំពោះមួយៗ; សាមញ្ញ, ដែលរាប់រយរាប់ពាន់ : ការសាធារណៈ ការដែលត្រូវធ្វើទាំងអស់គ្នា ។ បង្គន់សាធារណៈ បង្គន់សម្រាប់សាធារណជន ។ ផ្លូវសាធារណៈ ផ្លូវសម្រាប់ប្រជាជនទួទៅ ។ របស់សាធារណៈ របស់ដែលត្រូវប្រើបានទាំងអស់គ្នា ឬរបស់សាមញ្ញ, របស់រយ ។ ស្រីសាធារណ៍ ស្រីពេស្យា ( តាមទម្លាប់, ពុំដែលប្រើជា ស្រីសាធារណៈ ទេ, ធ្លាប់ប្រើតែ សាធារណ៍ ដូច្នេះឯង ) ។ ព.ផ្ទ. អសាធារណៈ ឬ –ធារណ៍ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា សាធារណ (–រៈណៈ), ដូចជា សាធារណការ ការជាសាធារណៈ, ការដែលត្រូវតែធ្វើទួទៅ មិនចេះអស់មិនចេះហើយ ។ ហៅដោយសន្មតិ សំដៅការលើកថ្នល់, សង់ស្ពាន, សង់ផ្ទះជាដើម របស់រាជការ : ក្រសួងសាធារណការ ក្រសួងមេការសម្រាប់រាជការ ។ សាធារណជន ប្រជាជនទួទៅ, ជនទាំងពួង ។ សាធារណដ្ឋាន ឬ –ស្ថាន ទីដែលទៅមកឬប្រើប្រាស់បានទាំងអស់គ្នា ។ សាធារណទាន ទានដែលឲ្យដល់ជនទួទៅមិនរើសមុខ( ព. ផ្ទ. អសាធារណទាន ឬ បុគ្គលិកទាន ) ។ សាធារណទ្រព្យ ទ្រព្យសាមញ្ញ, របស់រយ ។ សាធារណនាម ( ព. វ. ) នាមនាមដែលនៅទួទៅទៀតបាន ( សាមញ្ញនាម ) ។ ព. ផ្ទ. អសាធារណនាម ឬ វិសាមញ្ញនាម ។ សាធារណប្រយោជន៍ ប្រយោជន៍សម្រាប់សាធារណជន ។ សាធារណរដ្ឋ រដ្ឋដែលបណ្ដារាស្រ្ដជ្រើសរើសតំណាងរបស់ខ្លួន ហើយចាត់តាំងឲ្យកាន់កាប់ការផែនដី ដូចជាប្រទេសបារាំងសែសជាដើម : សាធារណរដ្ឋបារាំងសែស ។ សាធារណសុខ សេចក្ដីសុខរបស់ប្រជាជនទួទៅ ។ ល។
សាធារណ៍ ដែលទូទៅ ដែលសម្រាប់ប្រើទាំងអស់គ្នា ដូចជាផ្លូវ ឬស្ពានដែលអ្នកផងអាចប្រើបានទាំងអស់គ្នាដូច្នោះឯង ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646