តើពាក្យ «សាវត្ថី» មានន័យដូចម្ដេច ?
សាវត្ថី
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ឝ្រាវស្ដី ) ឈ្មោះក្រុងជារាជធានីរបស់ដែនកោសល ក្នុងពុទ្ធកាល, មាននិយាយតំណាលជាញឹកញយក្នុងប្រវត្តិពុទ្ធសាសនា និងក្នុងរឿងនិទានផ្សេងៗ។
ឧទាហរណ៍៖ សម័យមួយ ព្រះភគវ័តទ្រង់គង់នៅក្នុងជេតវនារាមរបស់អនាថបិណ្ឌិកសេដ្ធី ជិតក្រុងសាវត្តី…( សម័យសព្វថ្ងៃនេះហៅ សហេតម៉ហេត អ. ថ. សៈហេតម៉ៈហេត )។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646