Dictionary

តើពាក្យ «សា» មានន័យដូចម្ដេច ?


សា


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា មូរឡើងវិញ ។
ឧទាហរណ៍៖ សាកន្ទេល ។

                  កើបឡើងវិញ ។
ឧទាហរណ៍៖ សាស្រូវ ។

                  ត្រឡប់វិញ
ឧទាហរណ៍៖ សាមកវិញ, ដើរសាចុះសាឡើង ។

                  រើឈឺឡើងវិញ ។
ឧទាហរណ៍៖ សាឈឺឡើងវិញ ។

                 និយាយថ្លែងពីទុក្ខឬថ្លែងពីទុក្ខទោសដែលកន្លងហួសទៅហើយ, មានដំណើរគួរឲ្យរង្កៀសចិត្ត, ដើម្បីឲ្យអ្នកស្ដាប់ដឹងច្បាស់; និយាយសើរើពីទុក្ខឬទោសរបស់ខ្លួន
ឧទាហរណ៍៖ និយាយសាទុក្ខ, សាទុក្ខសាទោស ( ម. ព. សារទុក្ខ ក្នុងពាក្យ សារ ន. ផង ) ។

                 និយាយជាថ្មីទៀតឬនិយាយសើរើថែមទៀត ។
ឧទាហរណ៍៖ សានិយាយម្ដងទៀត ។ រើធ្វើជាថ្មីទៀត : សាធ្វើជាថ្មី ។ ន. ដំណើរត្រឡប់ទៅមកឬចុះឡើង; ដង, គ្រា, ត្រឡប់; បក : ដើរមួយសា, មួយសាពីរសា ។ 

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ដំណើរត្រឡប់ទៅមកឬចុះឡើង; ដង, គ្រា, ត្រឡប់; បក។
ឧទាហរណ៍៖ ដើរមួយសា, មួយសាពីរសា។

                  ស្រូវឬដំណាំពួកខ្លះ ដែលដុះលូតលាស់តពីគល់ចាស់ឬពីជញ្ជ្រាំងស្រស់ ។

ឧទាហរណ៍៖ សាស្រូវ, សាឪឡឹក ។ ប្រើដូចជា គុ. ក៏បាន : ស្រូវសា, ឪឡឹកសា ។ ឈ្មោះជំងឺខ្យល់ពួកមួយ ចាប់សត្វចតុប្បាទមានគោក្របីជាដើម : ជំងឺសា, សាចាប់ ។ ឈ្មោះម្ហូបមួយប្រភេទ ជាគូគ្នានឹងភ្លា : សាត្រីក្អែក ។ ក្រពះមូត្រសត្វពួកខ្លះ មានសំពោច, ធ្លកជាដើម : សាសំពោច ។ បែកសា បែកក្រពះមូត្រ ។ ព. ប្រ. និយាយបែកសា ឬ បែកសាយាមោ និយាយបែកពីនេះហើយពីនោះទៀត ល្ហល្ហាចស្ទើររកទីចប់គ្មាន ( ម. ព. បែក ផង ) ។ ឈ្លោះបែកសា ឈ្លោះប្រកែកជជែកបូរបាច់ឮខ្លាំងៗដណ្ដើមយកផ្លូវត្រូវតែរៀងខ្លួន ។ បែកការខ្ចរខ្ចាយសាយសុស : ដំណើរនុ៎ះវាបែកសាខូចអស់ទៅហើយ!

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646

Leave a Reply

Share