តើពាក្យ «សាក» មានន័យដូចម្ដេច ?
សាក
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចម្លងយកបែបឲ្យដូចភាពដើម ។
ឧទាហរណ៍៖ សាកយកក្បាច់ប្រាសាទបន្ទាយស្រី ។
ល្បងមើលឲ្យដឹង, ពិសោធមើល ។
ឧទាហរណ៍៖ សាកមើលឲ្យដឹងសិន, យករបស់នុះ មកសាកគ្នាមើល, ជាងសាកមាស ។
កាត់សំបកមែកឈើក្រឡឹងជុំវិញប្រវែងប្រហែល ១ ធ្នាប់ឬយ៉ាងវែងត្រឹម ២ ធ្នាប់ ( លៃតាមទំហំមែកឈើ ) ហើយយកស្រកីដូងខ្ចោបដីក្ដោបរុំព័ទ្ធជុំវិញ ចងរឹតចុងរបុំខាងក្រោមខាងលើឲ្យតឹងណែន, ចោះគូទបំពង់ស៊កកំណាត់សំពត់ដែលត្របាញ់ឲ្យមូល ដាក់ទឹកក្នុងបំពង់ចងបន្តោកពីលើ ឲ្យទឹកស្រក់មកលើរបុំដី ឲ្យដីសើមជានិច្ចកុំឲ្យស្ងួត, លុះដល់មែកឈើនោះដុះឫសចាក់ទម្លុះរបុំស្រកីដូងចេញមកក្រៅ ឃើញថាឫសនោះចាស់ល្មមកាត់បានហើយ អ្នកសាកត្រូវកាត់ផ្ដាច់យកមកកប់នៅដីសើម, ត្រូវបំប៉នឲ្យដីនោះសើមជានិច្ច គឺផ្សាំឲ្យមែកសាករស់លាស់ស្រួលហើយសឹមយកទៅដាំ; ធ្វើបែបនេះហៅថា សាក គឺសាកមែកឈើឲ្យដុះឫស ។ មួយបែបផ្សេងទៀត បង្កប់មែកឬដើមឈើពួកខ្លះមានដើមម្លិះជាដើម ដែលងាយដុសឫសឲ្យកប់ទៅក្នុងដី លុះឈើនោះដុះឫសហើយ ក៏កាត់យកមកផ្សាំឬដាំសម្រេចតែម្ដង, ធ្វើបែបនេះក៏ហៅ សាក ដែរ ( បារ. Marcotter )
ឧទាហរណ៍៖ សាកមែកល្មុត, សាកមែកសែដា, សាកដើមម្លិះលា … ( ម. ព. បំបៅ និង ផ្សាំ ទៀតផង ) ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស. សរសេរ ទ្រាក អ. ថ. សាក ) រូប, រាង, រូបរាង នៃមនុស្សសត្វដែលស្លាប់ហើយ ( ម. ព. តាយសាក ផង ) ។ សាកខ្មោច រូបបុគ្គលស្លាប់ ។ សាកឆ្អឹង រាងឆ្អឹង ។ សាកសព រូបរាងសព ។ សាកអសុភ រូបអសុភ ( រូបមនុស្សសត្វដែលស្លាប់ស្អុយ )។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646