តើពាក្យ «សារតាំង» មានន័យដូចម្ដេច ?
សារតាំង
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សារដែលប្រមុខរដ្ឋចេញឱ្យអ្នកទូតកាន់ប្រគល់ ចំពោះប្រមុខរដ្ឋបរទេស។
លិខិតដែលប្រមុខរដ្ឋនៃរដ្ឋមួយផ្តល់ជូនឯកអគ្គរដ្ឋទូតរបស់ខ្លួន ដើម្បីប្រគល់ជូនប្រមុខរដ្ឋនៃប្រទេសដែលស្ថានទូតរបស់ខ្លួនតាំងនៅ។
សារ (សំបុត្រ) តែងតាំងដែលប្រមុខរដ្ឋចេញឲ្យទូតកាន់ទៅ ប្រគល់ជូនចំពោះប្រមុខរដ្ឋបរទេស ដែលទូតនោះត្រូវនៅអែបទាក់ទងជាមួយ
ឧទាហរណ៍៖ ប្រគល់សារតាំង, បានទទួលសារតាំង ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646