តើពាក្យ «សារធាតុវិទ្យុសកម្ម» មានន័យដូចម្ដេច ?
សារធាតុវិទ្យុសកម្ម
👉ថ្នាក់ពាក្យជា គយ
មានន័យថា គឺជា៖ក-សារធាតុនុយក្លេអ៊ែរ និង ខ-សារធាតុវិទ្យុសកម្មផ្សេងទៀត ដែលមានចុណ្ណភាគវិទ្យុសកម្មដែល៖ខ.១-ឆ្លងកាត់ការបំបែកជាដុំតូចៗដោយឯកឯង ដែលជាដំណើរការមួយដែលត្រូវបានអមជាមួយ ដោយការបញ្ចេញកាំរស្មីអ៊ីយ៉ូដមួយប្រភេទ ឬច្រើនប្រភេទដូចជាចុណ្ណភាគអាល់ហ្វា បេតា ឬណឺត្រុង និងកាំរស្មីហ្គាម៉ា និង ខ.២-អាចដោយសារសមាសធាតុវិទ្យុសកម្ម ឬបរមាណូរបស់វា បណ្តាលឱ្យមានការស្លាប់ របួសរូបរាងកាយធ្ងន់ធ្ងរ ឬការខូចខាតធ្ងន់ធ្ងរចំពោះទ្រព្យសម្បត្តិ ឬចំពោះបរិស្ថាន។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646