តើពាក្យ «សាមគ្គីភេទ» មានន័យដូចម្ដេច ?
សាមគ្គីភេទ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ការបែកសាមគ្គី; សាមគ្គីភេទកើតពីមានៈ ។
ឧទាហរណ៍៖ គឺការប្រកាន់រៀងរាល់ខ្លួនជាប្រភពឬជាមូលដ្ឋាន មានត្រឹមតែសេចក្ដីវិនាសជាលទ្ធផលផ្ដល់សេចក្ដីទុក្ខឲ្យជាដរាប ។ ( ព.កា. ថ្លែងពីទោសនៃសាមគ្គីភេទ) : សាមគ្គីភេទ ជាមូលហេតុ បើកឲ្យសត្រូវ ចូលលុករុករាន អស់ឥតមានផ្លូវ ទោះធ្វើម្ដេចកូវ ក៏កែពុំបាន ។ ដូចរដ្ឋវជ្ជី មានសាមគ្គី តាំងពីបុរាណ វស្សការៈ មន្រ្តីឈ្លានពាន ប្រើល្បិចចូលបាន ញុះញង់ខ្ទេចខ្ទី ។ យកបានប្រទេស ដែលគេប្រហែស ឲ្យបែកសាមគ្គី ប្រើខ្សឹបងាយៗ ឥតចាយរូបីយ៍ ថែមទាំងមានល្បី ថាឈ្លាសផងទៀត ។ ( រឿងរដ្ឋវជ្ជី មានសាមគ្គីភេទ ព្រោះចាញ់ល្បិចខ្សឹប របស់វស្សការៈ ជាអគ្គសេនាបតីនៃព្រះបាទអជាតសត្រូវ ក្នុងបុរាណសម័យ ) ។ ហេតុនេះគួរខ្លាច ប្រយ័ត្នកំណាច លបចូលជ្រៀតបៀត ធ្វើសាមគ្គី ឲ្យខូចបង់សៀត បែកហើយផ្សារទៀត ពុំងាយជិតឡើយ ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646