តើពាក្យ «សាមគ្គី» មានន័យដូចម្ដេច ?
សាមគ្គី
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា., សំ. សាមគ្រី ) សេចក្ដីព្រមព្រៀង, សេចក្ដីព្រមព្រឹសជាមួយគ្នា, ដំណើរស្រុះគ្នា ។
ឧទាហរណ៍៖ សាមគ្គីជាគុណសម្បត្តិដ៏សំខាន់មួយរបស់សត្វលោក។
សាមគ្គីធម៌ ធម៌ព្រមព្រៀង, សេចក្ដីព្រមព្រៀងដែលទុកជាធម៌( ដ៏សំខាន់ ); វិធីឬរបៀប,បែបបទដែលបង្វឹកគ្នាឲ្យមានសាមគ្គី ។សាមគ្គីភាព ភាពនៃសាមគ្គី; បែបបទ, ចរិយា, សណ្ដាប់ធ្នាប់នៃសាមគ្គី(ដែលកើតអំពីសាមគ្គីធម៌) ។ សាមគ្គីមិត្ត ឬ –មិត្រ មិត្រមានសាមគ្គី ។សាមគ្គីរស រសនៃសាមគ្គី ។ សាមគ្គីរសានិសង្ស អានិសង្សនៃសាមគ្គីរស ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646