តើពាក្យ «សាមញ្ញ» មានន័យដូចម្ដេច ?
សាមញ្ញ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ឝ្រាមណ្យ ) សមណភាព ។ សាមញ្ញគុណ គុណនៃសមណភាព ។ សាមញ្ញប្បដិបត្តិ បដិបត្តិតាមសមណភាព ។ សាមញ្ញសាសនា សាសនារបស់ព្រះពុទ្ធដែលមានភាពជាសមណៈពិត, សាសនាស្រោចស្រង់សត្វ ( ពុទ្ធសាសនា ) ។ ព. ផ្ទ. ព្រហ្មញ្ញសាសនា, អញ្ញលទ្ធិ ។ ល ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. សំ. សាមាន្យ ) សាធារណៈ; ដែលជាធម្មតា; ដែលស្មើៗតែគ្នា; ដែលរាប់រយរាប់ពាន់ ។
ឧទាហរណ៍៖ ពាក្យសាមញ្ញ គ្រាមភាសា, ពាក្យផ្សារ ។
មនុស្សសាមញ្ញ មនុស្សសាធារណៈ, មនុស្សរយ ។ របស់សាមញ្ញ របស់រយ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ.ថ. សាមុ័ញញ៉ៈ, ដូចជា សាមញ្ញនាម សាធារណនាម ( ព.ផ្ទ. វិសាមញ្ញនាម ) ។ សាមញ្ញលក្ខណៈ សេចក្ដីកំណត់ឃើញស្មើ គឺឃើញថា អនិច្ចំ, ទុក្ខំ, អនត្តា ជាសភាពប្រព្រឹត្តទៅស្មើគ្នាទួទៅគ្រប់រូបសត្វលោក ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646