Dictionary

តើពាក្យ «សិទ្ធិ​សួស្តិ៍» មានន័យដូចម្ដេច ?


សិទ្ធិ​សួស្តិ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សិទ្ធិ​និង​សួស្ដី; សួស្ដី​នៃ​សិទ្ធិ ។ បុរាណ្យ​ប្រើ​ពាក្យ​នេះ​ជា ការ​ផ្តើម​នៃ​មន្ត​អាគម, ដូច​ជា​អាគម​ស្ដោះ​ផ្លុំ​រម្ងាប់​ពិស​ពស់​ថា ឩម​សិទ្ធិ​សួស្តិ៍ កុំ​ឲ្យ​ជ្រួស​ជ្រលួស​ទៅ​រក​ការ​ឃ្វាង សុំ​ឲ្យ​ប្រកប​ដោយ​ការ​រាង​ចាល​ចាញ់ អញ​ស្ដោះ​ផ្លុំ​ទៅ​ឲ្យ​ត្រូវ​លើ​អាសិរ​ពិស​ទ្រើស​ទ្រឹស្តិ​កំណាច​ចង្រៃ ឲ្យ​ចាញ់​តេជ​ដៃ​នៃ​អញ​ឯង ឲ្យ​ប្រស្ដែង​បាក់​បប​ខ្លប​ខ្លាច​អំណាច​មន្ត​គាថា ចេស្ដា​ស័ក្ដិសិទ្ធិ ដូច​ទឹក​អម្រឹត​ត្រជាក់​ត្រជំ ឲ្យ​ពិស​ចង្រៃ​ឯង​រលាយ​រសាយ​ខ្ចាយ​បាត់​សូន្យ​ទៅ​ឥឡូវ​នេះ​ហោង… ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646

Leave a Reply

Share