តើពាក្យ «សិនិទ្ធ» មានន័យដូចម្ដេច ?
សិនិទ្ធ
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. ស្និគ្ធ ) ស្និទ្ធ; ស្អិត; ខាប់; ឆ្ងាញ់; ល្អ; ល្អិតល្អ; ដែលជាទីស្រឡាញ់, ជាទីពេញចិត្ត ។ សិនិទ្ធភាព ភាពជិតស្និទ្ធ, សេចក្ដីស្និទ្ធស្នាល, ការជិតដិតនឹងគ្នា ។
ឧទាហរណ៍៖ ប្រាស្រ័យគ្នាដោយសិនិទ្ធភាព, មានសិនិទ្ធភាពទៅវិញទៅមក ។
សិនិទ្ធមិត្ត មិត្តស្និត, មិត្តទំនុកទុកចិត្ត ។ សិនិទ្ធយាគូ បបរខាប់; បបរឆ្ងាញ់ ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646