តើពាក្យ «សិនេហ» មានន័យដូចម្ដេច ?
សិនេហ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ស្នេហ ) ជ័រ, ជ័រស្អិត, របស់ស្អិត, ប្រេងស្អិត; សេចក្ដីស្រឡាញ់ជាប់ចិត្ត ( ស្នេហា ) ។ សិនេហគរុ ដែលធ្ងន់ដោយស្នេហា; អ្នកដែលមានចិត្តជ្រប់ព្រោះក្ដីស្នេហា ។ សិនេហចិត្ត ចិត្តស្នេហា ។ សិនេហប្បដិព័ទ្ធ ឬ –ប្រតិព័ទ្ធ ( –ហ័ប-ប៉ៈ– ឬ –ប្រៈតិ– ) ដែលជាប់ជំពាក់ដោយស្នេហា; អ្នកដែលជាប់ជំពាក់ដោយស្នហា ។ សិនេហប្បហាន ឬ –ប្រហាន ( –ហ័ប-ប៉ៈ– ឬ ប្រៈ– ) ការលះក្ដីស្នេហា ។ សិនេហមិត្ត ឬ សិនេហកៈ មិត្រកម្សត់កម្រ ។ សិនេហវន្ដ ( –វ័ន ) ដែលមានស្នេហា; អ្នកដែលមានក្ដីស្នេហា ( បើស្រ្តីជា សិនេហវតី ឬ សិនេហវន្តី ) ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646