តើពាក្យ «សិន្ធពអមរិន្ទ» មានន័យដូចម្ដេច ?
សិន្ធពអមរិន្ទ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សិន្ធវ “សេះសិន្ធព” + អមរ “ទេវតា” + ឥន្ទ “ជាធំ; ព្រះឥន្ទ”) ព្រះនាមក្សត្រិយ៍អង្គមួយ ជាតិរាស្ដ្រសុទ្ធបានសោយរាជ្យក្នុងកម្ពុជរដ្ឋ ពីក្នុងព្រះជន្ម ៧ ឆ្នាំ ក្នុងខាងចុងសតវត្សរ៍ទី ១២ នៃពុទ្ធសករាជ ( ព. ស. ១១៨១; ឆ្នាំរកានព្វស័ក គ. ស. ៦៣៧ ); ក្នុងព្រះរាជពង្សាវតារខ្មែរហៅ ព្រះបាទសន្ធិពអមរិន្ទបរមព្រហ្មកិល (ពញាក្រែក) ជាក្សត្រិយ៍មានបុណ្យអស្ចារ្យមួយអង្គក្នុងពួកក្សត្រិយ៍ខ្មែរ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646