តើពាក្យ «សិន្ធុ» មានន័យដូចម្ដេច ?
សិន្ធុ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) នទី, ទន្លេ; មហាសមុទ្រ; ទឹក, ធ្នារទឹក ។ ឈ្មោះទន្លេមួយ, សម័យសព្វថ្ងៃហៅស៊ិន្ទ, ស៊ិន្ធ ឬ ឥណ្ឌុស ( Sind, Sindh ឬ Indus ), មានក្បាលចេញមកពីប្រទេសហិមពាន្ដប៉ែកខាងលិច ហូរមកខាងត្បូង កាត់ដែនគន្ធារៈ ( បញ្ជ័ប ) ឱបប្រទេសឥណ្ឌាពីខាងលិចចូលមកក្នុងមហាសមុទ្រឥណ្ឌាប៉ែកខាងលិច ត្រង់លំហសមុទ្រដែលហៅថា សមុទ្រអូម៉ង់ ( Mer d’Oman ); ពួកអ្នកភូមិសាស្រ្តបានប្រើគ្រឿងវាស់ឃើញបណ្ដោយទន្លេនេះ ២.៩០០ គីឡូម៉ែត្រ ( ពាក្យថា ឥណ្ឌូ ឬ ហិណ្ឌូ, ឥណ្ឌា ឬ អ័ងដិ៍ នេះ បានឈ្មោះមកពីទន្លេ សិន្ធុ ឬ ឥណ្ឌុស នេះឯង ) ។ ខ្មែរបុរាណហៅ គូ ឬ ស្រះធំវែង ដែលជីកព័ទ្ធជុំវិញកំពែងបន្ទាយឬវាំងប្រាសាទថា សិន្ទ ឬ សិន្ធ ( សិន ) ដែរ, ដូចយ៉ាង សិន្ធ ព័ទ្ធជុំវិញនរគវត្តជាដើម, សព្វថ្ងៃនេះហៅក្លាយជា កសិណ ឬ ក្រសិណ ។ សិន្ធុបតី ( –ប៉ៈដី ) ម្ចាស់សមុទ្រ; នាមទេវតាជាម្ចាស់សមុទ្រ ( វរុណ ) ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646