តើពាក្យ «សិរមាន់» មានន័យដូចម្ដេច ?
សិរមាន់
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើធំមួយ**ប្រភេទ ផ្លែស្រដៀងនឹងគូលែន តែតូចជាងគូលែន បរិភោគបាន ( សរសេរជា សេរមាន់ ក៏មាន ) ។ ឈ្មោះឈើតូចមួយប្រភេទ ដើមស្ទើរជាតិណជាតិ ផ្កាក្រហមស្រដៀងនឹងផ្កាច្បា ( ម.ព. សិរ ផង ) ។ **ពាក្យ “មួយ” ត្រូវបានកែសម្រួលពីពាក្យដើម “មួ” ទើបសមស្របតាមបរិបទនេះ។
ដើមសិរមាន់ ជាព្រឹក្សកំពស់ ១០-២៥ ម ដុះក្នុងព្រៃធំ លើដីទំនាប ឬលើភ្នំដែលមានកំពស់មធ្យមនៃប្រទេសខ្មែរ ឡាវ វៀតណាម និងថៃ។ ផ្លែទុំ គេនិយមបេះមកបរិភោគជាអាហារ។ ឈើសម្រាប់ធ្វើដងកាំបិត ពូថៅ ។ល។
ឧទាហរណ៍ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646