តើពាក្យ «សិលា» មានន័យដូចម្ដេច ?
សិលា
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ឝិលា ) ថ្ម ។ សិលាគ្រឹះ ផ្ទះថ្ម; គុហាក្នុងភ្នំ ។ សិលាង្គារ ឬ សិលង្គារ ( បា. សិលា + អង្គារ ” ធ្យូង ” ) ថ្មដែលទៅជាធ្យូង ( ធ្យូងថ្ម ) ។ សិលាចារឹក ឬ សិលាលេខ អក្សរថ្ម ។ សិលាចុណ្ណ (—ចុន ) ផង់ថ្ម ( ស៊ីម៉ងត៍ ) ។ សិលាជតេល (—ជៈតែល ) ប្រេងដែលមានប្រភពចេញពីក្នុងថ្ម ( ដូចយ៉ាងប្រេងកាតជាដើម ) ។ សិលាធាតុ ធាតុថ្ម, ដី-សថ្ម ។ សិលាបដ្ដ ឬ —ប័ដ បន្ទះថ្ម,ផែនថ្ម ។ សិលាប្រាសាទ ប្រាសាទថ្ម ។ សិលាព័ណ៌ ឬ —វណ្ណ (—វ័ន ) ព័ណ៌ថ្ម ។ សិលាព័រ្ស (—ព័រ ) ភ្លៀងធ្លាក់ដុំថ្ម( ជាអព្ភូតហេតុដែលកើតមានព្រោះអំពើទុច្ចរិតដែលមានតំណាលក្នុងបុរាណសម័យ ) ។ សិលាភាព កំណើតថ្ម, កំណើតអំពីថ្ម; ភាពថ្ម, បែបដូចថ្ម : សសរសិលាភាព សសរស៊ីម៉ងត៍ ឬសសរដែលផាត់ថ្នាំដូចព័ណ៌ថ្ម ។ សិលាម័យ (—ម៉ៃ ) ដែលធ្វើដោយថ្ម, ដែលយកថ្មធ្វើ : របស់សិលាម័យ ។ សិលាវេស្ម័ន ផ្ទះថ្ម; កំពែងថ្ម ។ សិលាសនៈ (—សៈន៉ៈ; បា. សិលា + អាសន ) អាសនៈថ្ម ( យ៉ាងដូចកៅអីថ្មជាដើម ) ។ សិលាសស្ត្រា សស្ត្រាដែលធ្វើដោយថ្ម ។ សិលាសារដែក ។ សិលាស្ដម្ភ ( ស្ដំ, ជើង ដ ) សសរថ្ម ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646