តើពាក្យ «សិល្ប» មានន័យដូចម្ដេច ?
សិល្ប
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឝិល្ប; បា. សិប្ប ) សិប្បៈ ។ រៀនសិល្ប៍ រៀនសិប្បៈ ។ អ្នកសិល្ប៍ អ្នកចេះសិប្បៈ ។ ខ្មែរហៅសំដៅចំពោះមនុស្សក្បត់ផែនដី ដែលប្រកាសខ្លួនថាជាអ្នកខ្លាំងពូកែ ឬថាជាអ្នកបុណ្យ ដឹកនាំប្រជាជនអ្នកឆោតល្ងង់ឲ្យចុះចូលខ្លួនហើយតាំងកជាទ័ព ( ដូចយ៉ាង អាចារ្យស្វា, ពោធិ៍កំបោរ ជាដើម )
ឧទាហរណ៍៖ កើតមានអ្នកសិល្ប៍ទៅតាំងសិល្ប៍នៅក្នុងព្រៃស្ងាត់ ។
សិល្បករ, សិល្បការ ឬ សិល្បការិន ដូចគ្នានឹង សិប្បករ, សិប្បការ ឬ សិល្បការី ( ម.ព. សិប្ប ) ។ សិល្បជីវិកា ដូចគ្នានឹង សិប្បជីវិកា( ម.ព. សិប្ប )។ សិល្បជីវិន ដូចគ្នានឹង សិប្បជីវី ( ម. ព. សិប្ប ) ។ សិល្បវិទ អ្នកចេះសិល្បៈ ( សិប្បវិទូ ) ។ សិល្បវិទ្យា ឬ សិល្ប៍វិជ្ជា ការចេះសិល្បៈ; ចំណេះជាង ( សិល្បសាស្ត្រ ) ។ សិល្បសាលា, សិល្បគ្រឹះ ឬ សិល្បាគារ ( សំ. ឝិល្ប + អគារ ” ផ្ទះ; រោង ” ) រោងរៀនសិល្បៈ; រោងការ ( សិប្បសាលា ) ។ សិល្បសាស្ត្រ ឬ សិល្ប៍សាស្ត្រ ក្បួនរៀនសិល្បៈ; ចំណេះជាង ។ សិល្ប៍សាស្ត្រវិទ្យាការ ការចេះសិល្បសាស្ត្រ។ ខ្មែរច្រើនហៅសំដៅចំពោះមន្ដអាគមផ្សេងៗ ។ សិល្បសិក្សា ការរៀនសិល្បៈ; ការរៀនធ្វើជាង ។ សិល្បាករ ( សំ. សិល្ប + អាករ ” ទីកើត; អណ្ដូង;….” ) ទីកើតសិល្បៈ; កន្លែងបង្កើតសិល្បៈ ។ ល ។ ( ម. ព. សិប្ប ផង ) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646