តើពាក្យ «សីសៈ» មានន័យដូចម្ដេច ?
សីសៈ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំ.; បា. សីស ) សំណខ្មៅ; ស័ង្កសី; ស៊ីវិឡាត ។ ( សំ. ឝីឞ៌ ) ក្បាល ។ ប្រើជាសមណសព្ទ ។
ឧទាហរណ៍៖ អាត្មាមិនសូវសប្បាយចេះតែឈឺសីសៈ ។
បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា សីស អ. ថ. សី-សៈ, ដូចជា សីសច្ឆេទទោស ( សី-ស័ច-ឆេទៈ—) ទោសកាត់ក្បាល ( ទោសប្រហារជីវិតដោយកាត់ក ) ។ សីសតាណ ឬត្រាណ គ្រឿងការពារក្បាល គឺដួន, មួក ។ សីសប្បចាល ( សី-ស័ប-ប៉ៈ— ) ការអង្រួនក្បាល, ការគ្រវីឬងក់ក្បាល ។ សីសរោគ រោគឈឺក្បាល, ជំងឺក្បាល ។ សីសវេដ្ឋន៍ ( សីសៈវេត ) ឈ្នួតក្បាល ។ ល ។ ( ម. ព. សិរ ផង ) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646