តើពាក្យ «សម្កក» មានន័យដូចម្ដេច ?
សម្កក
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រង់ចាំតាមផ្លូវ, ធ្វើឲ្យស្កកដំណើរ ។
ឧទាហរណ៍៖ សម្កកដំណើរ ។ សរសេរជា សំកក ក៏បាន ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្លែដំណាំដែលស្កក ។
ឧទាហរណ៍៖ ស្រូវសម្កក, ពោតសម្កក ( ពាក្យនិយាយដោយតូចចិត្ត, ដោយខឹងឬដោយទ្រគោះ; ពាក្យរាបសាថា ស្រូវស្កក, ពោតស្កក ) ។ សរសេរជា សំកក ក៏បាន ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ផ្លែដំណាំដែលស្កក ។
ឧទាហរណ៍៖ ស្រូវសម្កក, ពោតសម្កក ( ពាក្យនិយាយដោយតូចចិត្ត, ដោយខឹងឬដោយទ្រគោះ; ពាក្យរាបសាថា ស្រូវស្កក, ពោតស្កក ) ។ សរសេរជា សំកក ក៏បាន ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646