តើពាក្យ «សម្នាក់» មានន័យដូចម្ដេច ?
សម្នាក់
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្នាក់នៅ, ឈប់ស្នាក់នៅ, ឈរនៅអាស្រ័យមានកំណត់វេលា ។
ឧទាហរណ៍៖ ខ្ញុំមកសម្នាក់នៅផ្ទះសម្លាញ់ ។ សរសេរជា សំណាក់ ក៏បាន ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីជ្រកអាស្រ័យ, បន្ទុក; ការនៅដោយសារ; ទីជិត ។
ឧទាហរណ៍៖ នៅក្នុងសម្នាក់ចៅហ្វាយនាយ; ទៅកាន់សម្នាក់គ្រូ ។ រាជសម្នាក់ ទីជិតព្រះរាជា; លំនៅរបស់ព្រះរាជា, ព្រះរាជវាំង ។ សរ. ជា សំណាក់ ក៏បាន ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646