តើពាក្យ «សម្បុក» មានន័យដូចម្ដេច ?
សម្បុក
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លំនៅរបស់សត្វតិរច្ឆានពួកខ្លះ (ដែលកធ្វើឡើង) សម្រាប់ដាក់ស៊ុត, ដាក់ កូនឬសម្រាប់ជ្រកអាស្រ័យ ។
ឧទាហរណ៍៖ សម្បុកចាប, សម្បុកកុក, សម្បុកមាន់; សម្បុកកណ្ដុរ; សម្បុកនាង ។
សម្បុកកាត់ សម្បុកដង្កូវនាងដែលវាចោះកាត់ចេញមកជាមេអំបៅហើយ ។ សម្បុកពោះ (ព. ប្រ. ) ទំហំឬសម្រុងថ្នក់ពោះ ។
ឧទាហរណ៍៖ សម្បុកពោះទ្រយុក ។
សម្បុកសម្បត្តិ ( ព. ប្រ. ) សម្បត្តិដែលទុកក្នុងទីកំបាំង, សម្បត្តិក្នុងផ្ទះ ។ កូនមួយសម្បុក កូនច្រើនដែលកើតអំពីមេមួយឬអំពីមាតាមួយ ហើយនៅរួមតែក្នុងសម្បុកមួយ ឬតែក្នុងបន្ទុកមួយ, កូនមួយគ្រក ។ ពងចាំសម្បុក ពងសត្វដែលរួនមិនញាស់ ( ព. ខ្ព. ថា ស៊ុតចាំសម្បុក )។ ល ។
ឈ្មោះខែត្រមួយក្នុងកម្ពុជរដ្ឋភាគឦសាន, សព្វថ្ងៃនេះ រួមចូលក្នុងស្រុកសម្បូណ៌នៅក្នុងអាណាខេត្តក្រចេះ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646