តើពាក្យ «សម្ពង្ស» មានន័យដូចម្ដេច ?
សម្ពង្ស
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ស.; សំ. សំ + វំឝ; បា. សំ + វំស )ការរួមវង្សឬរួមត្រកូលគ្នា; ការបានគ្នាជាស្វាមីភរិយា; ដំណើរត្រូវខែឆ្នាំគ្នាគួរផ្សំផ្គុំជាស្វាមីភរិយាបាន ។
ឧទាហរណ៍៖ ត្រូវសម្ពង្សគ្នា ។
ឈ្មោះក្បួនមើលខែឆ្នាំគូបុរសស្ត្រី ឬក្បួនមើលគូព្រេង: ក្បួនសម្ពង្ស; ជាគូគ្នានឹងក្បួនសម្ភារភ្លឹក : ក្បួនសម្ពង្សសម្ភារភ្លឹក ( តាមលទ្ធិព្រាហ្មណ៍និងហោរាសាស្រ្ត ) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646