តើពាក្យ «សម្ភាស» មានន័យដូចម្ដេច ?
សម្ភាស
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ឬ —សន; សំ. សម្ភាឞ ឬ —ឞណ) ការនិយាយបំភ្លឺ, ការនិយាយរកគ្នា, ការរាក់ទាក់រកគ្នា; ពាក្យសសោះអន្ទង; សម្ដីឆ្លើយឆ្លងឬសាសងដោយលំអុត; សល្លាបកថា, សង្កថា ។ សព្វថ្ងៃប្រើសំដៅយកការសុំចួបនឹងជនណាមួយ ដើម្បីសន្ទនាសាកសួរអំពីកិច្ចការ, អំពីយោបល់ឬគោលបំណងជាដើមរបស់ជននោះ ។
ឧទាហរណ៍៖ ធ្វើសម្ភាស, ស្ដាប់សម្ភាសន៍ ។
សម្ភាសបត្រ ឬ —បណ្ណ (សំ-ភាសៈប័ត ឬ —ប័ន) សំបុត្រឆ្លើយតបទៅវិញទៅមកដោយសេចក្ដីរាប់អានគ្នា ។ សម្ភាសសិក្សា (សំ-ភាសៈសិក-សា) ការហាត់និយាយឲ្យត្រូវបែបបទ ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646