តើពាក្យ «សម្ភិត» មានន័យដូចម្ដេច ?
សម្ភិត
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. បា. ) ភ័យខ្លាំង, ភ័យចំប្រប់; ដែលខ្លាចខ្លាំង ( ព. កា. ) ។
ឧទាហរណ៍៖ ព្រឹកមិញចូលព្រៃ ស្រាប់តែមានភ័យ ពុំបានជាគិត ប្រទះដំរី- មួយគួរសម្ភិត ឃើញភ្លាមខ្ញុំមឹត ឥតងាកមើលក្រោយ ។
សម្ភិតចិត្ត ( —តៈ— ) ចិត្តភ័យចំប្រប់ ។ សម្ភិតភាព ( —តៈ—; បា. សម្ភិតត្ត ឬ សម្ភិតភាវ ) សេចក្ដីខ្លាចខ្លាំង ។ ល ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា( សំ. បា. ) ភ័យខ្លាំង, ភ័យចំប្រប់; ដែលខ្លាចខ្លាំង ( ព. កា. )
ឧទាហរណ៍៖ ព្រឹកមិញចូលព្រៃ ស្រាប់តែមានភ័យ ពុំបានជាគិត ប្រទះដំរី- មួយគួរសម្ភិត ឃើញភ្លាមខ្ញុំមឹត ឥតងាកមើលក្រោយ ។
សម្ភិតចិត្ត ( —តៈ— ) ចិត្តភ័យចំប្រប់ ។ សម្ភិតភាព ( —តៈ—; បា. សម្ភិតត្ត ឬ សម្ភិតភាវ ) សេចក្ដីខ្លាចខ្លាំង ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646