តើពាក្យ «សម្ភេទ» មានន័យដូចម្ដេច ?
សម្ភេទ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការប្រចួបឬប្រសព្វចូលគ្នា, ការរួមចូលគ្នា ។
ឧទាហរណ៍៖ នទីសម្ភេទ ឬ សម្ភេទទន្លេ ប៉ែកទន្លេខាងចុងបំផុតដែលចួបទល់នឹងសមុទ្រ, មាត់ពាមទន្លេ ។
ដំណើរលាយច្រឡំគ្នា ។
ឧទាហរណ៍៖ ជាតិសម្ភេទ ឬ សម្ភេទជាតិ ( សំភេទៈជាត ) ដំណើរលាយច្រឡំជាតិឬជាតិដែលលាយច្រឡំគ្នា ។
ការបែកឬធ្លាយ; ការបែកបាក់គ្នាឬបែកខ្ញែកគ្នា ។
ឧទាហរណ៍៖ ញាតិសម្ភេទ ឬ សម្ភេទញាតិ ( សំ-ភេទៈញាត ) ការបែកខ្ញែកញាតិឬញាតិដែលបែកបាក់គ្នា ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646