តើពាក្យ «សម្រក» មានន័យដូចម្ដេច ?
សម្រក
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យស្រក ។
ឧទាហរណ៍៖ ខ្យល់សម្រកទឹក ។
( ស. សាំរ្ចក អ. ថ. –រ៉ក ) រើ ឬចង្អោរចេញ ( ម. ប្រ. ) ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រដូវទឹកស្រក ( កាលជាខាងចុងនៃរដូវភ្លៀង ) ។
ឧទាហរណ៍៖ រដូវសម្រក, ខែសម្រក ។
ឈ្មោះឈើតូចមួយប្រភេទ ប្រើជាថ្នាំដុសលាបសាច់ដែលហើមឲ្យស្រក
ឧទាហរណ៍៖ ដើមសម្រក ។
សម្រក ជាគុម្ពព្រឹក្ស កំពស់ ១-១,៥០ ម ដុះលើដីវាលនៃឥណ្ឌូចិន។ សំបកសម្រាប់ធ្វើចំណងចងវត្ថុផ្សេងៗ។ គេបុកស្លឹកបិទលើដៃជើងរបួស ដោយមុតបន្លា ឬកាំបិតពូថៅ
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646