តើពាក្យ «សម្រេច» មានន័យដូចម្ដេច ?
សម្រេច
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យស្រេច, ឲ្យហើយស្រេច, ឲ្យដាច់ស្រេច សម្រេចការ, សម្រេចសេចក្ដី ។
ធ្វើឲ្យកើតការ, ឲ្យបានការ, ឲ្យសមប្រកប; បានសមតាមបំណង
ឧទាហរណ៍៖ សម្រេចប្រយោជន៍ ។
បានលុះ, បានដល់ ។
ឧទាហរណ៍៖ សម្រេចគុណវិសេស, សម្រេចមគ្គផល ។
សម្រេចសម្រាន្ដ នៅជាសុខសាន្ដ : សម្រេចសម្រាន្ដឥរិយាបថ . . .។ សម្រេចសម្រួល ធ្វើឲ្យស្រេចដោយស្រួល, សម្រួលឲ្យបានស្រេច។ សម្រេចឥរិយាបថ ញ៉ាំងឥរិយាបថ៤ ( ដើរ, ឈរ, អង្គុយ, ដេក ) ឲ្យប្រព្រឹត្តទៅ, នៅអាស្រ័យ, គង់នៅ ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646